Pitch Engine
The Times


.

  • Written by Reporters

អនុញ្ញាតឱ្យអ្នកគាំទ្រចំនួន 492 លាននាក់នៅអាស៊ីអាគ្នេយ៍ រីករាយទស្សនាពីផ្ទះជាមួយការប្រកួតកីឡាបាល់ទាត់ប្រចាំតំបន់ (Region’s Premier Football Tournament)

ក្វាងទុងប្រទេសចិន - Media OutReach - 27 កញ្ញា 2021 - Midea ដែលជាក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឈានមុខគេនៅលើពិភពលោកមួយ បានប្រកាសពីការឧបត្ថម្ភផ្លូវការរបស់ខ្លួនដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ពានរង្វាន់បាល់ទាត់ដែលត្រូវបានគេស្គាល់ថា AFF Suzuki Cup 2020 នៅថ្ងៃចាប់ឆ្នោតផ្លូវការ។ ​តាមរយៈប្រិយមិត្តគាំទ្របាល់ទាត់រាប់លាននាក់រីករាយទស្សនាការប្រកួតនានាពីផ្ទះ ភាពជាដៃគូនេះគឺជាការផ្លាស់ប្តូរថ្មីបំផុតពី Midea ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តជាបន្តរបស់ខ្លួនចំពោះទីផ្សារអាស៊ីអាគ្នេយ៍។

            

លោក Jackie Huang អគ្គនាយកអាស៊ី និងប៉ាស៊ីហ្វិកនៃផ្នែកពាណិជ្ជកម្មអន្តរជាតិរបស់ក្រុមហ៊ុន Midea Groupបានលើកឡើងថា "យើងមានសេចក្តីសោមនស្សរីករាយដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពន្លឿនកំណើន និងការអភិវឌ្ន៍នៅអាស៊ីអាគ្នេយ៍តាមរយៈការធ្វើឱ្យអ្នកគាំទ្របាល់ទាត់រាប់លាននាក់រីករាយទស្សនាពីផ្ទះនូវពានរង្វាន់បាល់ទាត់ AFF Suzuki Cup ដែលជាការប្រកួតកីឡាបាល់ទាត់ដ៏ជោគជ័យបំផុតមួយ។ នៅ​ Midea យើងប្តេជ្ញាធ្វើសមាហរណកម្មពិភពលោកនិងជម្រុញទៅពេលអនាគត។ ក្រៅពីការពង្រឹងវត្តមានឈ្មោះរបស់យើងនៅជុំវិញតំបន់ យើងក៏ទន្ទឹងរង់ចាំការរំភើប និងធ្វើឲ្យមនុស្សរួបរួមគ្នាក្នុងកំឡុងពេលដែលមិនធ្លាប់មានពីមុនមក"។

Midea ចូលរួមក្នុងពានរង្វាន់ AFF Suzuki Cup 2020 ក្នុងនាមជាអ្នកឧបត្ថម្ភផ្លូវការ

លោក Fandi Ahmad ជាវីរៈបុរសបាល់ទាត់សិង្ហបុរី នៅឯកម្មវិធីមុនការចាប់ឆ្នោតដែលឧបត្ថម្ភដោយ Midea

 

ដោយសារជំងឺរាតត្បាត ការប្រកួតត្រូវបានកំណត់ពេលឡើងវិញក្រោយពីបានផ្អាកកាលពីឆ្នាំមុន ដើម្បីធ្វើការប្រកួតនៅចន្លោះ ពីថ្ងៃទី 5 ខែធ្នូឆ្នាំ 2021 ដល់ថ្ងៃទី 1 ខែមករា ឆ្នាំ 2022។ ការចាប់ឆ្នោតជាផ្លូវការបានធ្វើឡើងជាក់ស្តែងនៅថ្ងៃនេះដែលបែងចែកប្រទេសមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន 10 ជាពីរពូល។ ពូល A៖ ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងក្រុមដែលឈ្នះវគ្គជម្រុះចូលពូល (ទីម័រ ឬព្រុយណេ។) ពូល B៖ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជា និងឡាវ។ ប្រទេសនីមួយៗនឹងរៀបចំការប្រកួតយ៉ាងតិចពីរប្រកួតនិងអតិបរមា 4 ប្រកួត ប្រសិនបើពួកគេអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ក្រុមកំពូលទាំង 2 មកពីពូលនីមួយៗនឹងត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រដែលនឹងត្រូវលេងក្នុងទឹកដី និងក្រៅទឹកដីផងដែរ។

ក្នុងនាមជាអ្នកឧបត្ថម្ភផ្លូវការ Midea បានគាំទ្រការបង្ហាញការចាប់ឆ្នោតមុននិងក្រោយផ្លូវការនៅការប្រកួត។ វីរបុរសបាល់ទាត់សិង្ហបុរី លោក Fandi Ahmad បានចែករំលែកការយល់ដឹងរបស់គាត់អំពីប្រវត្តិនៃការប្រកួតនិងលទ្ធផលចាប់ឆ្នោតផ្លូវការ។​​ គាត់ក៏បានធ្វើការព្យាករណ៍អំពីការប្រកួតមួយចំនួននាខែធ្នូខាងមុខនេះផងដែរ។

 

បន្ថែមពីលើការបង្ហាញនេះ Midea នឹងមានការបង្ហាញពីម៉ាកយីហោនិងឱកាសចូលរួមរបស់អ្នកគាំទ្រនៅទូទាំងតំបន់តាមរយៈការឧបត្ថម្ភ។ យីហោ Midea  នឹងត្រូវបានបង្ហាញជាពិសេសនៅលើការឃោសនា និងវេទិកាជាបន្តបន្ទាប់ រួមទាំងបណ្តាញឌីជីថលនៃការប្រកួត សម្ភារៈការប្រកួតផ្លូវការ ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ស្តាដា និងផ្ទាំងផ្សាយពាណិជ្ជកម្មតាមបរិវេណនៅគ្រប់កីឡដ្ឋានដែលមានការប្រកួត។​ វានឹងផ្តល់ឱ្យ Midea នូវឱកាសជាច្រើនដើម្បីបង្ហាញពីយីហោរបស់ខ្លួន និងចូលរួមជាមួយអ្នកគាំទ្របាល់ទាត់រាប់លាននាក់នៅទូទាំងទីផ្សារអាស៊ាន។

ឧត្តមសេនីយ៍ឯក Khiev Sameth ប្រធាន AFF បានចែករំលែកថា "យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ Midea ដើម្បីចូលរួមជាមួយយើងក្នុងការនាំយកការប្រកួតនេះដល់អ្នកគាំទ្របាល់ទាត់រាប់លាននាក់នៅឆ្នាំនេះ។ AFF ប្តេជ្ញាចិត្តគាំទ្រយីហោ ដើម្បីពង្រីកដំណើរឈានទៅដល់និងការផ្សព្វផ្សាយរបស់ពួកគេ ហើយយើងក៍អនុញ្ញាតឱ្យពួកគេផ្តល់សិទ្ធិដល់អ្នកគាំទ្របាល់ទាត់ដោយស្មារតីរួបរួមនិងពុះកញ្ជ្រល។​ យើងខិតខំគាំទ្រ Midea ក្នុងការជំរុញការភ្ជាប់ទំនាក់ទំនងដើម្បីបង្កើតបទពិសោធន៍ការទស្សនាដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រនៅជុំវិញតំបន់ក្នុងការប្រកួតនេះ"។

 

អំពី AFF Suzuki Cup

AFF Suzuki Cup គឺជាព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដែលធ្វើឡើងពីរឆ្នាំម្ដងដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ទទួលស្គាល់ដោយ FIFA និងត្រូវបានប្រកួតប្រជែងដោយក្រុមជម្រើសជាតិ "A" នៃអាស៊ីអាគ្នេយ៍។

នៅឆ្នាំ 2020 ពានរង្វាន់ AFF Suzuki Cup លើកទី 13 នឹងបន្តទម្រង់ដែលក្រុមមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន 10 នឹងត្រូវបែងចែកជា 2 ពូលដែលមាន 5 ក្រុមក្នុងពូលនីមួយៗ និងលេងជាក្រុមវិលជុំដោយក្រុមនីមួយៗត្រូវលេង 4 ប្រកួត។ ទម្រង់នៃការប្រកួតជម្រុះនៅតែមិនផ្លាស់ប្តូរដោយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រធ្វើឡើងតាមទម្រង់ពីរជើង។

www.affsuzukicup.com

អំពីសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)

សហព័ន្ធកីឡាបាល់ទាត់អាស៊ានមានសមាគមសមាជិកចំនួន12។ គោលបំណងចម្បងរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ានគឺដើម្បីអភិវឌ្ឍ កីឡាបាល់ទាត់នៅតំបន់អាស៊ានតាមរយៈសកម្មភាព វគ្គបណ្តុះបណ្តាល និងការប្រកួតប្រជែងរបស់ខ្លួន ដើម្បីបន្តគាំទ្រពានរង្វាន់ AFF Suzuki Cup ក្នុងនាមជាការប្រកួតបាល់ទាត់ឈានមុខគេនៅអាស៊ីនិងបង្កើតទំនាក់ទំនងជិតស្និទ្ធរវាងសមាគមសមាជិកអាស៊ាននិងតំបន់ សហព័ន្ធទូទាំងអាស៊ី។

http://www.aseanfootball.org


អំពី Midea និង Midea Group

Midea គឺជាម៉ាកយីហោមួយក្នុងចំណោមម៉ាកយីហោជាង 10 នៅក្នុងអាជីវកម្មឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ Midea Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ឈានមុខគេលំដាប់ពិភពលោកលេខ 288 នៅ Global Fortune 500 សម្រាប់ឆ្នាំ 2021។ ​​​អាជីវកម្មរបស់ Midea Group​ មានលើសពីឧបករណ៍ប្រើប្រាស់ក្នុងផ្ទះហើយមានសសរស្តម្ភអាជីវកម្មដូចជា Smart Home, Electro-Mechanical, HVAC & Building Technologies, Robotics & Automation ព្រមទាំងការច្នៃប្រឌិតឌីជីថល។​​ អាជីវកម្មទាំងអស់របស់ Midea Group កំពុងខិតខំដើម្បីទទួលបាននូវកិត្តិយសតែមួយគឺ #បច្ចេកវិទ្យាមនុស្សធម៌​។

ម៉ាកយីហោឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ Midea ផ្តល់ជូននូវគ្រប់ផលិតផលដ៏សំបូរបែបបំផុតរបស់ពិភពលោកនៅក្នុងឧស្សាហកម្មឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលមានឯកទេសខាងបន្សុទ្ធខ្យល់ (ដំណោះស្រាយម៉ាស៊ីនត្រជាក់លក្ខណៈពាណិជ្ជកម្ម និងលំនៅដ្ឋាន) ទូរទឹកកក ម៉ាស៊ីនបោកគក់ ឧបករណ៍ចម្អិនអាហារ និងប្រើប្រាស់ក្នុងផ្ទះបាយធំៗ ឧបករណ៍ផ្ទះបាយតូចៗ ឧបករណ៍ទាក់ទងនឹងប្រព័ន្ធទឹក ការថែរក្សាឥដ្ឋ និងភ្លើងបំភ្លឺ។

Midea ជឿជាក់លើការផ្តល់ដំណោះស្រាយដែលគួរឱ្យភ្ញាក់ផ្អើលដោយប្រកាន់យកវិធីសាស្រ្តផ្តោតលើអ្នកប្រើប្រាស់ និងវិធីសាស្រ្តដោះស្រាយបញ្ហា។ ឆ្ពោះទៅមុខនិងទៅអនាគតដើម្បីស្វែងយល់និងច្នៃប្រឌិតឥតឈប់ឈរដើម្បីបំពេញតម្រូវការអតិថិជនដែលកំពុងផ្លាស់ប្តូរជានិច្ច។

Midea ស្ថិតក្នុងចំណោមម៉ាកយីហោជាច្រើនទៀតដែលជាម៉ាកយីហោបន្សុទ្ធខ្យល់លេខ 1 របស់ពិភពលោក[1] ម៉ាកយីយោឧបករណ៍ធ្វើម្ហូបខ្នាតតូចលេខ 1 របស់ពិភពលោក[2] ម៉ាកយីហោម៉ាស៊ីនត្រជាក់លេខ 1 របស់ពិភពលោក[3] ម៉ាកយីយោកង្ហារត្រជាក់លេខ 1 របស់ពិភពលោក[4] និងម៉ាកចង្ក្រានបាយលេខ 1 របស់ពិភពលោក [5]

មជ្ឈមណ្ឌលផលិតកម្មចំនួន 34 នៅទូទាំងពិភពលោករបស់ Midea និងបុគ្គលិកជាង 150,000 នាក់នៅក្នុងប្រទេសនិងតំបន់ជាង 200 បានបង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង 41.4 ពាន់លានដុល្លារក្នុងឆ្នាំ 2020។ មជ្ឈមណ្ឌលច្នៃប្រឌិតទូទាំងពិភពលោកចំនួន 28 របស់ Midea និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការស្រាវជ្រាវនិងអភិវឌ្ឍន៍បានធ្វើឱ្យមានប៉ាតង់ដែលមានការអនុញ្ញាតជាង 62,000 រហូតមកដល់បច្ចុប្បន្ន។

https://www.midea-group.com/Our-Businesses/smart-home/midea

[1] "Midea - ម៉ាកយីហោបន្សុទ្ធខ្យល់លេខ 1 របស់ពិភពលោក" ប្រភព៖ "Euromonitor International (Shanghai) Limited; ឧបករណ៍ប្រើប្រាស់ 21ed បរិមាណលក់រាយជាឯកតាទិន្នន័យឆ្នាំ 2020"

[2] "Midea– ម៉ាកយីហោសម្ភារៈធ្វើម្ហូបខ្នាតតូចលេខ 1 របស់ពិភពលោក" ប្រភព៖ "Euromonitor International (Shanghai) Limited; ឧបករណ៍ប្រើប្រាស់ 21ed បរិមាណលក់រាយជាឯកតាទិន្នន័យឆ្នាំ 2020"

[3] "Midea –ម៉ាកយីហោម៉ាស៊ីនត្រជាក់លេខ 1 របស់ពិភពលោក" ប្រភព៖ "Euromonitor International (Shanghai) Limited; ឧបករណ៍ប្រើប្រាស់ 21ed បរិមាណលក់រាយជាឯកតាទិន្នន័យឆ្នាំ 2020"

[4] "Midea – ម៉ាកយីហោកង្ហារត្រជាក់លេខ 1 របស់ពិភពលោក" ប្រភព៖ ""Euromonitor International (Shanghai) Limited; ឧបករណ៍ប្រើប្រាស់ 21ed បរិមាណលក់រាយជាឯកតាទិន្នន័យឆ្នាំ 2020"

[5] "Midea – ម៉ាកចង្ក្រានបាយលេខ 1 របស់ពិភពលោក" ប្រភព៖ "Euromonitor International (Shanghai) Limited; ឧបករណ៍ប្រើប្រាស់ 21ed បរិមាណលក់រាយជាឯកតាទិន្នន័យឆ្នាំ 2020"

Source https://www.media-outreach.com/news/2021-09-27/96236/midea-%E1%9E%85%E1%9E%BC%E1%9E%9B%E1%9E%9A%E1%9E%BD%E1%9E%98%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%96%E1%9E%B6%E1%9E%93%E1%9E%9A%E1%9E%84%E1%9F%92%E1%9E%9C%E1%9E%B6%E1%9E%93%E1%9F%8B-aff

hacklink hack forum hacklink film izle hacklink casibom girişgrandpashabet giriştıkla ve inceleเว็บสล็อตเว็บสล็อตเว็บสล็อตGalabetplay pokies onlinebest pokies sitesThe Pokies reviewThe Pokies loginThe Pokies bonuspokies onlineAustralian pokiesRoyal reelsThe Pokies netpokies casinoz library websiteRoyal Reels reviewRoyal Reels loginRoyal Reels loginRoyal Reels onlineสล็อตjoy Rummybetebetnon gamstop casinoscasibomcasinos not on gamstopnon gamstop casinojojobetcasinos not on gamstoponline casinocasinoslots not on gamstopcasinojojobet